បន្ទាប់មកពួកគេក៏ចាប់ឆ្នោត ហើយចាប់ចំលោកម៉ាត់ធាស ដូច្នេះពួកគេក៏រាប់បញ្ចូលលោកម៉ាត់ធាសជាមួយពួកសាវកទាំងដប់មួយ។
កិច្ចការ 1:23 - Khmer Christian Bible ដូច្នេះពួកគេក៏ជ្រើសរើសមនុស្សពីរនាក់ គឺលោកម៉ាត់ធាស និងលោកយ៉ូសែបដែលហៅថា បារសាបាស ឬយូស្ទុស។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេបានលើកឈ្មោះពីរនាក់ គឺយ៉ូសែបដែលគេហៅថាបារសាបាសផងយូស្ទុសផង និងម្នាក់ទៀតគឺម៉ាត់ធាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏តម្រូវពីរនាក់ គឺយ៉ូសែប ដែលហៅថាបារសាបាសផង យូស្ទុសផង និងម្នាក់ទៀតគឺ ម៉ាត់ធាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាននាំសិស្ស*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ដំរូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ នឹងម៉ាត់ធាស១ អាល់គីតាប គេបាននាំសិស្សពីរនាក់មក ម្នាក់ឈ្មោះយូសុះហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ |
បន្ទាប់មកពួកគេក៏ចាប់ឆ្នោត ហើយចាប់ចំលោកម៉ាត់ធាស ដូច្នេះពួកគេក៏រាប់បញ្ចូលលោកម៉ាត់ធាសជាមួយពួកសាវកទាំងដប់មួយ។
ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន