នៅពេលនោះ សាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ
កិច្ចការ 1:16 - Khmer Christian Bible «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌអំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះត្រូវតែបានសម្រេច។ ព្រះគម្ពីរខ្មែរសាកល “បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងតាមរយៈព្រះបាទដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធ*បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដាស ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច អាល់គីតាប «បងប្អូនអើយ! រសអុលឡោះដ៏វិសុទ្ធបានថ្លែងទុកជាមុន តាមរយៈទតអំពីយូដាស ជាអ្នកនាំគេមកចាប់អ៊ីសា។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន។ |
នៅពេលនោះ សាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ
កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្ដាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។
បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្ដេច?»
ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
ព្រោះដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះអម្ចាស់បានមានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើងរហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក
កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាសជាសាវកម្នាក់ នៅក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ភ្លាម ហើយមានមនុស្សមួយក្រុមប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំ
កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះក៏មានបណ្ដាជនមកឯព្រះអង្គ ហើយយូដាសជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរកំពុងនាំមុខគេ។ គាត់បានចូលមកជិតព្រះយេស៊ូដើម្បីថើបព្រះអង្គ។
គេមិនអាចលុបបទគម្ពីរបានជាដាច់ខាត ដូច្នេះបើព្រះជាម្ចាស់ហៅអស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះអង្គទាំងនោះថា ព្រះ
ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ។
ដ្បិតពេលខ្ញុំនៅជាមួយពួកគេ ខ្ញុំបានរក្សាពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គដែលព្រះអង្គបានប្រទានឲ្យខ្ញុំ។ ខ្ញុំបានរក្សាពួកគេ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេវិនាសឡើយ លើកលែងតែម្នាក់ប៉ុណ្ណោះដែលត្រូវវិនាស ដើម្បីឲ្យសម្រេចតាមបទគម្ពីរ។
ដ្បិតហេតុការណ៍ទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ
សេចក្ដីនេះមានចែងទុកក្នុងគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យលំនៅរបស់វាត្រលប់ជាទីសោះកក្រោះ ហើយកុំឲ្យមានមនុស្សណាម្នាក់រស់នៅទីនោះ» និង«ចូរឲ្យអ្នកផ្សេងទៀតទទួលយកកិច្ចការរបស់វាចុះ»
បន្ទាប់ពីអានគម្ពីរវិន័យ និងគម្ពីរអ្នកនាំព្រះបន្ទូលរួចហើយ ប្រធានសាលាប្រជុំបានចាត់គេឲ្យប្រាប់អ្នកទាំងពីរនោះថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមនិយាយមកចុះ»។
ដូច្នេះ បងប្អូនអើយ! សូមយល់អំពីសេចក្ដីនេះថា តាមរយៈព្រះយេស៊ូ ការលើកលែងទោសបាបត្រូវបានប្រកាសប្រាប់អ្នករាល់គ្នា
ក្រោយពីអ្នកទាំងពីរនោះនិយាយចប់ហើយ លោកយ៉ាកុបបានឆ្លើយថា៖ «បងប្អូនអើយ! សូមស្ដាប់ខ្ញុំ
ក្រោយពីបានពិភាក្សាគ្នាយ៉ាងច្រើនមក លោកពេត្រុសបានក្រោកឈរឡើងនិយាយទៅពួកគេថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា តាំងពីគ្រាមុន ព្រះជាម្ចាស់បានជ្រើសរើសនៅក្នុងចំណោមអ្នករាល់គ្នា គឺតាមរយៈមាត់របស់ខ្ញុំ សាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយជឿ
ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ
ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
លោកប៉ូលក៏សម្លឹងមើលទៅក្រុមប្រឹក្សាកំពូល រួចនិយាយថា៖ «បងប្អូនអើយ! ខ្ញុំបានរស់នៅចំពោះព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ ដោយមនសិការល្អទាំងអស់»
ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ី និងគណៈផារិស៊ី ដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់»
បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។
ដូច្នេះ ពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏និយាយមួយម៉ាត់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងមកកាន់ដូនតារបស់អ្នករាល់គ្នាតាមរយៈលោកអេសាយជាអ្នកនាំព្រះបន្ទូល នោះត្រូវណាស់ថា
លោកស្ទេផានក៏ឆ្លើយថា៖ «បងប្អូន និងឪពុកទាំងឡាយអើយ! សូមស្ដាប់ចុះ ព្រះជាម្ចាស់នៃសេចក្ដីរុងរឿងបានបង្ហាញខ្លួនឲ្យលោកអ័ប្រាហាំជាដូនតារបស់យើងមើលឃើញកាលនៅស្រុកមេសូប៉ូតាមា មុនពេលគាត់ទៅរស់នៅក្នុងស្រុកខារ៉ាន
ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណាដែលនឹងកើតឡើងសម្រាប់សេចក្ដីបន្ទាល់ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដគង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។
ដ្បិតការថ្លែងព្រះបន្ទូលមិនមែនចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមដែលព្រះវិញ្ញាណបណ្ដាល។
ដ្បិតសម្រាប់ពួកគេ បើមិនបានស្គាល់ផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងស្គាល់ ហើយបែរចេញពីបញ្ញត្ដិបរិសុទ្ធ ដែលបានប្រគល់ឲ្យពួកគេ។