ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
កាឡាទី 3:11 - Khmer Christian Bible ដូច្នេះ ច្បាស់ជាគ្មានអ្នកណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយ ព្រោះមនុស្សសុចរិតនឹងរស់ដោយជំនឿ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ច្បាស់ហើយថា គ្មានអ្នកណាត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះដោយក្រឹត្យវិន័យឡើយ ពីព្រោះ“មនុស្សសុចរិតនឹងរស់ដោយជំនឿ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្ដីជំនឿ» អាល់គីតាប មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះអុលឡោះ ដោយពឹងលើហ៊ូកុំនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។ |
ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ
ប៉ុន្ដែមនុស្សសុចរិតរបស់យើងនឹងរស់នៅដោយសារជំនឿ ហើយបើគេដកខ្លួនថយ នោះយើងមិនពេញចិត្ដនឹងគេឡើយ។
រីឯសាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ដ៏ជាព្រះវរបិតានោះ គឺថាត្រូវសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានសេចក្ដីវេទនា ហើយរក្សាខ្លួនមិនឲ្យសៅហ្មងដោយសារលោកិយនេះឡើយ។
ដ្បិតយើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន បើអ្នកណាម្នាក់មិនធ្វើខុសដោយសារពាក្យសំដីទេ អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចគ្រប់គ្រងរូបកាយទាំងមូលបានដែរ។
អ្នកទាំងនោះក៏ច្រៀងចម្រៀងថ្មីមួយថា៖ «ព្រះអង្គស័ក្ដិសមនឹងយកសៀវភៅនេះ និងបកត្រានៅលើសៀវភៅនេះ ដ្បិតព្រះអង្គត្រូវបានគេសម្លាប់ ហើយបានលោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់ប្រទេសសម្រាប់ព្រះជាម្ចាស់ ដោយសារឈាមរបស់ព្រះអង្គ