គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
២ សាំយូអែល 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយករទេះដែលដឹកហិបរបស់ព្រះ ចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហិបផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនាំយករទេះដែលផ្ទុកហឹបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហឹបផង អាល់គីតាប គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។ |
គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
គេយកហិបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីណាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរ ជាអ្នកបរ។