ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត។
២ សាំយូអែល 3:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយ៉ូអាប់ និងពួកពលទាំងប៉ុន្មានដែលនៅជាមួយលោក បានមកដល់ហើយ នោះគេជម្រាបយ៉ូអាប់ថា៖ «អ័ប៊ីនើរជាកូននើរ បានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយលោកមកដល់ មានគេជម្រាបលោកថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរ បានចូលមកគាល់ព្រះរាជា ហើយស្ដេចអនុញ្ញាតឲ្យគាត់ចាកចេញទៅ ដោយសុខសាន្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូអាប់ នឹងពួកពលទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក បានមកដល់ហើយ នោះមានគេជំរាបយ៉ូអាប់ថា អ័ប៊ីនើរ ជាកូននើរបានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត អាល់គីតាប កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយគាត់មកដល់ មានគេជម្រាបគាត់ថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរបានចូលមកជួបស្តេច ហើយស្តេចអនុញ្ញាតឲ្យគាត់ចាកចេញទៅដោយសុខសាន្ត»។ |
ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត។
នោះយ៉ូអាប់លោកចូលទៅគាល់ស្តេច ទូលសួរថា៖ «តើទ្រង់បានធ្វើអ្វីដូច្នេះ? មើល៍ អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ?
ការដែលធ្វើទោសដល់មនុស្សសុចរិត ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះ សេចក្ដីទៀងត្រង់របស់គេ នោះមិនល្អទេ។
ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។