ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។
២ សាំយូអែល 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីសាយជាប្អូនយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប នោះ លោកបានលើកលំពែងសម្លាប់សត្រូវអស់បីរយនាក់ ហើយលោកក៏មានឈ្មោះល្បីដូចអ្នកទាំងបីរូបនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីសាយ ជាប្អូនយ៉ូអាប់កូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នោះ លោកបានលើកលំពែងសំឡាប់៣០០នាក់ ហើយក៏ល្បីឈ្មោះក្នុង៣នាក់នោះ អាល់គីតាប លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីនាក់។ គាត់បានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ គាត់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។ |
ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។
កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
ព្រះបាទដាវីឌបានចែកពលទ័ពជាបីកង មួយកងនៅក្រោមអំណាចយ៉ូអាប់ មួយទៀតនៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថ ស្ដេចមានរាជឱង្ការទៅគេថា៖ «យើងក៏នឹងចេញទៅជាមួយអ្នករាល់គ្នាដែរ»។
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។
ឯអ័ម៉ាសាមិនបានចាប់អារម្មណ៍នឹងដាវ ដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ។ បន្ទាប់មក យ៉ូអាប់ និងអ័ប៊ីសាយជាប្អូន ក៏ដេញតាមសេបាជាកូនប៊ីគ្រីទៀត។
លោកមានកេរ្តិ៍ឈ្មោះខ្លាំងជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប រូប ហើយលោកបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។
គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយជាប្អូនលោក បានសម្លាប់អ័ប៊ីនើរទៅ ដោយព្រោះសម្លាប់អេសាអែលជាប្អូន នៅក្នុងចម្បាំងត្រង់គីបៀន។
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល។ ឯកូនរបស់នាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មានបីនាក់។
ហើយបើមានខ្មាំងណាមក ដែលមានកម្លាំងជាង មានពីរនាក់នឹងអាចទប់ទល់បាន។ ពួរបីធ្លុងមិនងាយដាច់ទេ។