Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ស្តេច​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ?» ហេតុ​នោះ​ហើយ​បាន​ជា​ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​ទឹក​នេះ​ទេ ដ្បិត​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ទៅ​ដង​យក​មក»។ ដូច្នេះ ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ​ទេ។ នេះ​ហើយ​ជា​ស្នា‌ដៃ​ដែល​ទាហាន​អង់‌អាច​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូលបង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ទត​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡាអើយ! ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​ទឹក​នេះ​ទេ ដ្បិត​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ទៅ​ដង​យក​មក»។ ដូច្នេះ ទត​មិន​ព្រម​ពិសា​ទឹក​នោះ​ទេ។ នេះ​ហើយ​ជា​ស្នា​ដៃ ដែល​ទាហាន​អង់‌អាច​ទាំង​បី​នាក់​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជាបាវ​បម្រើ​របស់​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឪពុករប​ស់​អ្នក​រាល់​គ្នា​ដោយ​សុខ‌សាន្ត​ចុះ»។


ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។


យ៉ូអាប់​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​បំណង​ចង់​លេប​បំបាត់ និង​បំផ្លាញ បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ គឺ​ឲ្យ​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។


តែ​ណា‌បោត​ទូល​តប​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់​កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មត៌ក​របស់​បុព្វ‌បុរស​ទូល‌បង្គំ​ដល់​ព្រះ‌ករុណា​ឡើយ»។


ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឃាត់​ទូល‌បង្គំ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ?» ហេតុ​នោះ​ហើយ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ធ្វើ។


ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។


«អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្ដាល​គេ ដែល​បរិ‌ភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​យើង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិ‌ភោគ​ឈាម​នោះ ហើយ​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន


ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា [ថ្មី] ដែល​បាន​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។


ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រថុយ​ខ្លួន​នឹង​គ្រោះ​ថ្នាក់​រាល់​វេលា​ដូច្នេះ?


ឯ​ពួក​សាប់‌យូឡូន​វិញ ជា​ប្រជាជន​មួយ​ដែល​ប្រថុយ​ជីវិត​ដល់​ស្លាប់ ហើយ​ពួក​ណែប‌ថា‌លី​ដែរ គេ​ចូល​ទៅ​ច្បាំង​នៅ​ទី​ខ្ពស់ៗ​ក្នុង​សមរភូមិ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​សន្យា​ដល់​គ្រួសារ​របស់​អ្នក និង​ពូជ​ពង្ស​បុព្វ‌បុរស​របស់​អ្នក ថា​ឲ្យ​ដើរ​នៅ​មុខ​យើង​ជា​រៀង​រហូត" តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា "យើង​បាន​បោះ​បង់​គំនិត​នោះ​ចោល​ឆ្ងាយ​ពី​យើង​ទៅ​ហើយ ព្រោះ​អស់​អ្នក​ណា​ដែល​លើក​តម្កើង​យើង នោះ​យើង​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​យើង នោះ​យើង​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ។


សូម​ព្រះ‌យេហូវ៉ា​ឃាត់​ខ្ញុំ កុំ​ឲ្យ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​នោះ​ឡើយ ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​វិល​ទៅ​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម