២ សាំយូអែល 22:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានផ្លេកបន្ទោរភ្លឺព្រាកៗនៅពីមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានផ្លេកបន្ទោរភ្លឺនៅខាងមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានព្រាកផ្លេកៗបានកាត់ឡើង ដោយសាររស្មីនៅចំពោះទ្រង់ អាល់គីតាប មានផ្លេកបន្ទោរភ្លឺនៅខាងមុខទ្រង់ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ |
មានផ្សែងហុយចេញពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយក៏មានរងើកភ្លើងព្រួសចេញពីព្រះឧស្ឋ របស់ព្រះអង្គមកដែរ។
ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។