ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បានប្រាំពីរឆ្នាំប្រាំមួយខែ។
២ សាំយូអែល 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូលនេះ ទ្រង់មានព្រះជន្មសែសិបឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបានពីរឆ្នាំ តែពួកជនជាតិយូដាបានប្រតិបត្តិតាមដាវីឌវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទអ៊ីសបូសែតជាបុត្ររបស់ព្រះបាទសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់មានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីស-បូសែត ជាបុត្រាសូលនេះ ទ្រង់មានព្រះជន្ម៤០ឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបាន២ឆ្នាំ តែពួកជនជាតិយូដា គេប្រតិបត្តិតាមដាវីឌវិញ អាល់គីតាប ពេលស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល គាត់មានអាយុសែសិបឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចទត។ |
ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បានប្រាំពីរឆ្នាំប្រាំមួយខែ។
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
ដាវីឌក៏ចាត់សារឲ្យទៅអ៊ីស-បូសែតបុត្រារបស់ស្តេចសូលថា៖ «ចូរឲ្យមីកាលជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសពួកភីលីស្ទីនមួយរយនាក់នោះមកខ្ញុំវិញ»។