ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 19:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​លោក​ជា​បងប្អូន និង​ជា​សាច់‌ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

អស់​លោក​ជា​បង‌ប្អូន និង​ជា​សាច់​ញាតិ​របស់​ស្តេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​នោះ​ឡើយ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 19:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះក៏​ពោល​ឡើង​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ដែល​កើត​ចេញ​ពី​ឆ្អឹង​អញ ហើយ​ជា​សាច់​ដែល​កើត​ចេញ​ពី​សាច់អញ ត្រូវ​ហៅនាង​ថា "ស្ត្រី " ព្រោះ​បាន​យក​ចេញ​ពី​បុរស មក»។


លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។


នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​មក​គាល់​ស្តេច ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យូដា ជា​បង‌ប្អូន​យើង​ខ្ញុំ បាន​ទាក់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ករុណា ដោយ​ចម្លង​ទ្រង់ ព្រម​ទាំង​ព្រះ‌រាជ​វង្សា​ទាំង​ប៉ុន្មាន និង​បណ្ដា​ពួក​ទ័ព​ទ្រង់ ឆ្លង​ទន្លេ​យ័រ‌ដាន់​មក​ដូច្នេះ»។


ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ឆ្លើយ​ទៅ​ពួក​អ៊ីស្រា‌អែល​ថា៖ «ព្រោះ​ស្តេច​ជា​ញាតិ‌វង្ស​ជិត‌ដិត​នឹង​យើង​ទេ​តើ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាក់‌អន់​ចិត្ត​ដោយ​ព្រោះ​ការ​នេះ តើ​យើង​បាន​បរិ‌ភោគ​អ្វី​ដែល​ស្តេច​ត្រូវ​បង់‌ខាត ឬ​ទ្រង់​បាន​ប្រទាន​រង្វាន់​អ្វី​មក​យើង​ខ្លះ?»


ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។


សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង


ដើម្បី​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្ញុំ​ច្រណែន និង​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។


ព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះ​កាយ​របស់​ព្រះ‌អង្គ។


«សូម​និយាយ​ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រប់​គ្រង​លើ​អស់​លោក តើ​ណា​មួយ​ប្រសើរ​ជាង? សូម​នឹក​ចាំ​ផង​ដែរ​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។