ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្តេច​ប្រាប់​ថា៖ «ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន»។ គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ថយ​ទៅ​ឈរ​នៅ​ជិត​នោះ​ចុះ»។ លោក​អហ៊ី‌ម៉ាស់​ក៏​ដក​ខ្លួន ហើយ​ឈរ​ចាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​ប្រាប់​ថា ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​ប្រាប់​ថា៖ «ចូរ​ថយ​ទៅ​ឈរ​នៅ​ជិត​នោះ​ចុះ»។ លោក​អហ៊ី‌ម៉ាស់​ក៏​ដក​ខ្លួន ហើយ​ឈរ​ចាំ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:30
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា៖ «កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ»។


លំដាប់​នោះ គូស៊ី​ក៏​មក​ដល់​ទូល​ថា៖ «ទូល‌បង្គំ​មាន​ដំណឹង​មក​ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ពួក​ក្បត់ ដែល​បាន​លើក​ដៃ​ទាស់​នឹង​ព្រះ‌ករុណា​ហើយ»។