២ សាំយូអែល 17:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាប់សាឡុមបានតាំងអ័ម៉ាសាឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់។ អ័ម៉ាសាជាកូនរបស់សាសន៍អ៊ីស្មាអែល ម្នាក់ឈ្មោះយីតរ៉ា ដែលបានរៀបការនឹងនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអាប់សាឡុមបានតែងតាំងលោកអម៉ាសាជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែលជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ាដែលជាម្ដាយរបស់លោកយ៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់ អាល់គីតាប ស្តេចអាប់សាឡុមបានតែងតាំងលោកអម៉ាសា ជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រអែលម្នាក់ ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែល ជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។ |
មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
អ័ម៉ាសាបានបន្ទន់ចិត្តពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា៖ «សូមព្រះករុណាទ្រង់យាងត្រឡប់មកវិញ ព្រមទាំងអ្នកបម្រើរបស់ព្រះរុណាទាំងប៉ុន្មានផង»។
បន្ទាប់មក ស្តេចមានរាជឱង្ការទៅអ័ម៉ាសាថា៖ «ចូរកេណ្ឌពួកយូដា ឲ្យមកជួបយើងក្នុងរយៈពេលបីថ្ងៃ ហើយអ្នកត្រូវនៅទីនេះដែរ»។
ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅត្រសាលរបស់ព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡុមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ។
ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។
មួយទៀត បុត្រដឹងហើយថា យ៉ូអាប់ជាកូនសេរូយ៉ា បានប្រព្រឹត្តនឹងបិតាយ៉ាងណា ដោយបានសម្លាប់មេទ័ពសាសន៍អ៊ីស្រាអែលពីរនាក់ គឺអ័ប៊ីនើរ ជាកូននើរ និងអ័ម៉ាសាជាកូនយេធើ ទាំងបានកម្ចាយឈាមនៅវេលាដែលស្រុកកំពុងសុខសាន្តត្រាណ ឈាមចម្បាំងបានប្រឡាក់សំពត់ក្រវាត់ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលគេពាក់។
ក្នុងកុលសម្ព័ន្ធម៉ាណាសេក៏មានអ្នកខ្លះបានមកចូលខាងព្រះបាទដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅច្បាំងនឹងស្ដេចសូល ជាមួយពួកភីលីស្ទីន (តែមិនបានជួយគេទេ ព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា៖ «ក្រែងគាត់ចូលដៃខាងស្ដេចសូល ជាចៅហ្វាយគាត់វិញ ហើយនាំឲ្យយើងអន្តរាយ»)។