រួចចាត់មនុស្សឲ្យទៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន ប្រាប់ដោយសម្ងាត់ថា "កាលណាឮសូរផ្លុំត្រែ នោះត្រូវស្រែកប្រកាសឡើងថា អាប់សាឡុម ទ្រង់បានសោយរាជ្យ នៅក្រុងហេប្រុនហើយ"»។
២ សាំយូអែល 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ»។ ដូច្នេះ អាប់សាឡមក៏ក្រោកឡើង ទៅឯក្រុងហេប្រុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់មានបន្ទូលថា ចូរទៅដោយសុខសាន្តចុះ នោះទ្រង់ក៏ក្រោកឡើងទៅឯក្រុងហេប្រុន អាល់គីតាប ស្តេចប្រាប់ថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។ |
រួចចាត់មនុស្សឲ្យទៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន ប្រាប់ដោយសម្ងាត់ថា "កាលណាឮសូរផ្លុំត្រែ នោះត្រូវស្រែកប្រកាសឡើងថា អាប់សាឡុម ទ្រង់បានសោយរាជ្យ នៅក្រុងហេប្រុនហើយ"»។
ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា»។
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងអេក្លុន ឡើងទៅក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ
នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។
នោះដាវីឌក៏ទទួលយកជំនូនពីដៃនាង ដែលនាងបាននាំយកមកជូននោះដោយពាក្យថា៖ «សូមអញ្ជើញឡើងទៅផ្ទះរបស់អ្នកវិញដោយសុខសាន្ត ខ្ញុំបានយល់ព្រមតាមពាក្យអ្នកហើយ ក៏អរគុណដល់អ្នកដែរ»។