២ សាំយូអែល 15:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹងនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ លោកសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សាដុក នឹងអ័បៀថើរ ក៏សែងហឹបនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។ អាល់គីតាប ដូច្នេះ អ៊ីមុាំសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់អុលឡោះចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។ |
ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
ចំណែកព្រះបាទដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងសង្ឃអ័បៀថើរ ដោយពាក្យថា៖ «ចូរសួរពួកចាស់ទុំនៃពួកយូដាថា "ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ? ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯរាជដំណាក់ហើយ។
ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។