ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 15:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា‌មួយ​ពួក​យើង​ដូច្នេះ? ចូរ​ត្រឡប់​ទៅ​នៅ​ជា‌មួយ​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្ដេច​ថ្មី​ចុះ! ដ្បិត​លោក​ជា​ជន​បរទេស​ដែល​គេ​និរទេស​ពី​ស្រុក​របស់​ខ្លួន​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា​មួយ​នឹង​ពួក​យើង​ដូច្នេះ ចូរ​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ

សូមមើលជំពូក

អាល់គីតាប

ទត​សួរ​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្តេច​ថ្មី​ចុះ! ដ្បិត​អ្នក​ជា​ជន​បរទេស ដែល​គេ​និរ‌ទេស​ពី​ស្រុក​របស់​ខ្លួន​មក។

សូមមើលជំពូក



២ សាំ‌យូ‌អែល 15:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទើប​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា‌មួយ​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ? ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង‌ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​ពិត​ត្រង់​ចុះ»។


ព្រះ​បាទ​ដាវីឌ​បាន​ចែកពល​ទ័ព​ជា​បី​កង មួយ​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត​នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «យើង​ក៏​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ»។


រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​រក​សាសន៍ និង​ព្រះ​របស់​គេ​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​កូន​វិល​ទៅ​តាម​ប្អូន​ថ្លៃ​កូន​ចុះ»។