ទ្រង់ចូលទៅគាល់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបម្រើរបស់ទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយទូលបង្គំ»
២ សាំយូអែល 13:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្ដេចមានរាជឱង្ការតបទៅអាប់សាឡុមថា៖ «ទេ កូនអើយ យើងមិនត្រូវទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក»។ អាប់សាឡុមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្ដេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្ដេចប្រកែកមិនព្រមទៅទេ គឺទ្រង់គ្រាន់តែប្រទានពរឲ្យបុត្រប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេចទ្រង់មានបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ អាល់គីតាប ស្តេចទតមានប្រសាសន៍ថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរទត តែទតប្រកែកមិនព្រមទៅទេ គឺគាត់គ្រាន់តែប្រទានពរឲ្យកូនប៉ុណ្ណោះ។ |
ទ្រង់ចូលទៅគាល់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបម្រើរបស់ទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយទូលបង្គំ»
នោះអាប់សាឡុមទូលថា៖ «បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ» តែស្តេចមានរាជឱង្ការសួរថា៖ «ចង់ឲ្យវាទៅជាមួយឯងធ្វើអី»។
នោះយ៉ូអាប់ក៏ទម្លាក់ខ្លួន ក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា៖ «បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំជាបាវបម្រើទ្រង់ បានប្រកបដោយព្រះគុណរបស់ទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបម្រើទ្រង់»។
ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។
តែគេឃាត់ព្រះអង្គថា៖ «សូមនៅជាមួយយើងខ្ញុំសិន ព្រោះល្ងាច ថ្ងៃទាបណាស់ហើយ»។ ដូច្នេះ ព្រះអង្គក៏យាងចូលទៅគង់ជាមួយគេ។
កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។
ឯលោកបូអូសបានមកពីបេថ្លេហិម គាត់និយាយទៅកាន់ពួកអ្នកចម្រូតថា៖ «សូមព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នា» គេឆ្លើយថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់លោក»។