សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។
២ សាំយូអែល 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យវាសងមួយជាបួនជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យវាសង១ជា៤ជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ។ អាល់គីតាប គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។ |
សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។
ម្ចាស់អណ្តូងត្រូវសងប្រាក់ទៅម្ចាស់សត្វ តាមតម្លៃសត្វ រួចសត្វងាប់នោះនឹងបានមកម្ចាស់អណ្តូង។
ប្រសិនបើអ្នកណាលួចគោ ឬចៀម ហើយសម្លាប់ ឬយកទៅលក់ នោះត្រូវសងគោប្រាំឲ្យធួននឹងគោមួយ និងចៀមបួនឲ្យធួននឹងចៀមមួយ។
តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវា សងមួយជាប្រាំពីរវិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង។
និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែមមួយភាគប្រាំ ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោសដូច្នោះ។
ឯសាខេ ក៏ឈរទូលទ្រង់ថា៖ «មើល៍! ព្រះអម្ចាស់អើយ ទូលបង្គំនឹងចែកទ្រព្យទូលបង្គំពាក់កណ្តាល ឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានបំបាត់អ្វីដល់អ្នកណា នោះទូលបង្គំនឹងសងគេមួយជាបួនវិញ»។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។