ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ប្រាប់​ថា៖ «ប្រសិន‌បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​ខ្ញុំ ចូរ​ឯង​មក​ជួយ​ខ្ញុំផង តែ​បើ​ពួក​កូន​ចៅ​អាំម៉ូន​ខ្លាំង​ជាង​ឯង នោះ​ខ្ញុំ​នឹង​ទៅ​ជួយ​ឯង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ

សូមមើលជំពូក

អាល់គីតាប

គាត់​និយាយ​ទៅ​កាន់​ប្អូន​របស់​គាត់​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 10:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បណ្ដា​ទ័ព​ដែល​នៅ​សល់ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ​ជា​ប្អូន ហើយ​ប្អូន​ក៏​តម្រៀប​ពល ដើម្បី​តទល់​នឹង​ពួក​កូន​ចៅ​អាំម៉ូន។


ចូរ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​មាន​កម្លាំង​ចុះ ព្រោះ​សាសន៍​របស់​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ»។


ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ប្រមូល​គ្នា​មក​ឯ​យើង​នៅ​ទី​នោះ។ ព្រះ​នៃ​យើង​នឹង​ប្រយុទ្ធ​ជំនួស​យើង»។


ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បីកុំ​ឲ្យ​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ។ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ ចូរ​ចម្រើន​កម្លាំង​ឲ្យ​បង‌ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ផង»។


យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។


ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។