ឱសាសន៍អ៊ីស្រាអែលអើយ សិរីល្អរបស់ឯងត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង ម្តេចបានជាពួកខ្លាំងពូកែដួលស្លាប់ដូច្នេះ?
២ សាំយូអែល 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្តេចក៏ពួកខ្លាំងពូកែត្រូវដួលស្លាប់ និងអស់ទាំងគ្រឿងសស្ត្រាវុធ ត្រូវវិនាសដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ អស់ទាំងគ្រឿងចំបាំងក៏បានវិនាសអស់ទៅ។ អាល់គីតាប ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ? |
ឱសាសន៍អ៊ីស្រាអែលអើយ សិរីល្អរបស់ឯងត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង ម្តេចបានជាពួកខ្លាំងពូកែដួលស្លាប់ដូច្នេះ?
ម្តេចក៏អ្នកខ្លាំងពូកែត្រូវដួលស្លាប់ នៅក្នុងចម្បាំងដូច្នេះ យ៉ូណាថានត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង។
នៅគ្រានោះ លោកអេលីសេមានជំងឺដែលនាំឲ្យលោកស្លាប់ ហើយព្រះបាទយ៉ូអាសជាស្ដេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏យំសោកនឹងលោក ដោយមានរាជឱង្ការថា៖ «ឱលោកឪពុក លោកឪពុកខ្ញុំអើយ លោកគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ»។
អេលីសេបានឃើញ ហើយស្រែកឡើងថា៖ «ឱលោកឪពុក! លោកឪពុកខ្ញុំអើយ! ន៎ុះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែល!»។ លោកមិនបានឃើញលោកអេលីយ៉ាទៀតឡើយ លោកបានចាប់អាវខ្លួនហែកចេញជាពីរ។
ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា និងគ្រឿងអាវុធ នៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។