យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។
២ សាំយូអែល 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (លោកបានបង្គាប់ឲ្យគេបង្រៀនបទចម្រៀងអំពីធ្នូ នេះដល់ពួកកូនចៅយូដា បទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរ) ថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏បង្គាប់ឲ្យគេបង្រៀនបទចំរៀងពីធ្នូនេះ ដល់ពួកកូនចៅយូដា ឯបទនេះសឹងមានកត់ទុក នៅក្នុងសៀវភៅរបស់យ៉ាស៊ើរ ថា អាល់គីតាប គាត់បានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។ |
យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។
ឱសាសន៍អ៊ីស្រាអែលអើយ សិរីល្អរបស់ឯងត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង ម្តេចបានជាពួកខ្លាំងពូកែដួលស្លាប់ដូច្នេះ?
គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។
ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែពួកអ៊ីស្រាអែលបានសងសឹកនឹងខ្មាំងសត្រូវរបស់គេ។ តើហេតុការណ៍នេះមិនបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរទេឬ? គឺព្រះអាទិត្យឈប់ស្ងៀមនៅកណ្ដាលមេឃ ហើយមិនបានប្រញាប់ប្រញាល់នឹងលិច អស់រយៈពេលប្រមាណមួយថ្ងៃពេញ។