២ របាក្សត្រ 9:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានជណ្តើរប្រាំមួយថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហពីរឈរនៅក្បែរកំណល់ដៃនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្ដើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក នឹងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ អាល់គីតាប បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្តើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ |
និងរូបសិង្ហដប់ពីរ ឈរនៅទាំងសងខាងថ្នាក់ជណ្តើរទាំងប្រាំមួយនោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ។
មើល៍ ប្រជាជននេះក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល! សឹងនោះមិនដេកវិញឡើយ រហូតទាល់តែបានស៊ីរំពា ហើយផឹកឈាមសត្វដែលវាបានសម្លាប់»។
គេបានក្រាប គេដេកដូចជាសិង្ហឈ្មោល ក៏ដូចជាសិង្ហញីផង តើអ្នកណានឹងហ៊ានដាស់គេឡើង? មានពរហើយ អ្នកណាដែលឲ្យពរអ្នក តែអស់អ្នកណាដែលដាក់បណ្ដាសាអ្នក អ្នកនោះត្រូវបណ្ដាសាមិនខាន»។
ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។