ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោលយើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​យើង​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌ឱន​បាន​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​អញ​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង

សូមមើលជំពូក

អាល់គីតាប

ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌អោន​បាន​ឡើយ!

សូមមើលជំពូក



២ របា‌ក្សត្រ 34:25
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ការ​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​យើង នឹង​ឆេះ‌ឆួល​ឡើង​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង។


រួច​ដល់​ឆ្នាំ​ទី​ប្រាំ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម ព្រះបាទ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​យក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា


ពេល​ព្រះ‌យេហូវ៉ា​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ា‌យ៉ា​ថា៖ «គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ យើង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​យើង​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​យើង​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង ទៅ​លើក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ។


ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទៅ​គោរព​ប្រតិ‌បត្តិ​បង្គោល​សក្ការៈ និង​អ្នក​តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ។


ប៉ុន្តែ ស្តេច​យូដា​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ទូល​ទ្រង់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពាក្យ​ដែល​ទ្រង់​បាន​ឮ​នោះ​ថា


ប៉ុន្ដែ ដោយព្រោះ​បុព្វ‌បុរស​របស់​ពួក​យើង​បាន​បណ្ដាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន ជា​សាសន៍​ខាល់ដេ ស្តេច​អង្គ​នោះ​បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជា‌ជន​ទៅ​ស្រុក​បាប៊ី‌ឡូន។


ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ចាក់​ភ្លើង នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ និង​អំណាច​នៃ​សង្គ្រាម​ផង ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។


គេ​នឹង​ឆ្លើយ​តប​ថា៖ ពី​ព្រោះ​គេ​បាន​បោះ‌បង់​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ក៏​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ។


ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​អ្នក​ចោល​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ»។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង កំហឹង​នោះ​នឹង​ឆេះ​ឡើង​ឥត​រលត់​ឡើយ។


នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​ស្រុក​យ៉ាកុប ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី


ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ចេញដូច​ជា​ភ្លើង។


ព្រះ‌យេហូវ៉ា​ក្រោធ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​ដ៏​សហ័ស របស់​ព្រះ‌អង្គ​ចេញ​ហើយ ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ទាំង​ឫស​ជញ្ជាំង​ផង។


ដូច្នេះ គ្រប់​គ្នា​នឹង​ឃើញ​ថា គឺ​យើង ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ»។


ហេតុ​នោះ​បាន​ជា​យើង​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កម្ចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ។


ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ព្រះ‌អង្គឆាប​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​ពូជ‌ពង្សយ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល អាច​នឹង​ពន្លត់​បាន​ឡើយ។


តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ឯ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។