២ របាក្សត្រ 30:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដំណើរនោះ ស្តេច ព្រមទាំងក្រុមជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជា និងអង្គប្រជុំទាំងមូល បានចុះសំរុងគ្នាបែបនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដំណើរនោះ ស្តេចព្រមទាំងពួកជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ អាល់គីតាប ស្តេច និងអង្គប្រជុំទាំងមូលបានចុះសំរុងគ្នាបែបនេះ |
(ព្រោះគេធ្វើនៅវេលានោះពុំបាន ដោយពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង)។
ដូច្នេះ ក៏ចេញច្បាប់ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបារហូតដល់ក្រុងដាន់ ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ។