ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម និង​ក្រប​ទ្វារ ហើយ​ជញ្ជាំង និង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូ‌ប៊ីម​នៅ​ជញ្ជាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ព្រះ‌ដំណាក់​នោះ ស្ដេច​ឲ្យ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​នៅ​លើ​ជញ្ជាំង​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម នឹង​ក្រប​ទ្វារ ហើយ​ជញ្ជាំង នឹង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​ជញ្ជាំង។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ដំណាក់​នោះ ស្តេច​ឲ្យ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប នៅ​លើ​ជញ្ជាំង​ទៀត​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 3:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​តាក់‌តែង​ល្វែង​នោះ​ឲ្យ​មាន​លម្អ ដោយ​ត្បូង​មាន​តម្លៃ ឯ​មាស​នោះ​បាន​មក​ពី​ស្រុក​ផាវែម។


មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។


ត្រូវ​ស្រោប​ស៊ុម​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សម្រាប់​ស៊ក​រនុក​ចូល ហើយ​រនុក​ទាំង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។


ឯ​គ្រឿង​លម្អ​របស់​គេ បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​ពី​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ​នៅ​ក្នុង​នោះ​វិញ បាន​ជា​យើង​ធ្វើ​ឲ្យ​របស់​គេ​ទៅជា​របស់​មិន​ស្អាត។