មានថែវខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយម្ភៃហត្ថ ឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹងដប់ហត្ថ ចេញពីមុខព្រះវិហារទៅ
២ របាក្សត្រ 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯថែវដែលនៅពីមុខ មានបណ្តោយម្ភៃហត្ថ ឲ្យត្រូវនឹងទទឹងព្រះដំណាក់ ហើយកម្ពស់មួយរយម្ភៃហត្ថ ស្ដេច ក៏ស្រោបដោយមាសសុទ្ធខាងក្នុង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទប់ល្វែងខាងមុខមានបណ្ដោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ មានកម្ពស់មួយរយម្ភៃហត្ថ ហើយស្ដេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង អាល់គីតាប បន្ទប់ល្វែងខាងមុខមានបណ្តោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ដំណាក់ មានកំពស់មួយរយម្ភៃហត្ថ ហើយស្តេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។ |
មានថែវខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយម្ភៃហត្ថ ឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹងដប់ហត្ថ ចេញពីមុខព្រះវិហារទៅ
គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែទីមួយ ហើយដល់ថ្ងៃទីប្រាំបីក្នុងខែនោះ គេបានសម្អាតមកដល់ទីថែវរបស់ព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាងប្រាំបីថ្ងៃ លុះដល់ថ្ងៃទីដប់ប្រាំមួយខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
បន្ទាប់មក លោកនាំខ្ញុំទៅឯថែវនៃព្រះវិហារ លោកវាស់សសរថែវនោះបានប្រាំហត្ថខាងនេះ និងប្រាំហត្ថខាងនោះ ហើយទទឹងទ្វារនោះបានប្រាំហត្ថខាងនេះ និងបីហត្ថខាងនោះ។
កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។
មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន