Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រីឯ​ទំហំ​ខ្នាត ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​សម្រាប់​សង់​ព្រះ‌ដំណាក់​របស់​ព្រះ មាន​បណ្តោយ​ហុកសិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​ហត្ថ​ពី​បុរាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​គ្រឹះ ដែល​មាន​បណ្ដោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រីឯ​ជើង​ជញ្ជាំង ដែល​សាឡូម៉ូន​បាន​ដាំ​សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នោះ​មាន​បណ្តោយ​៦០​ហត្ថ នឹង​ទទឹង​២០​ហត្ថ តាម​ហត្ថ​ពី​បុរាណ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​របស់​អុលឡោះនៅ​លើ​គ្រឹះ​ដែល​មាន​បណ្តោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 3:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​បួន​រយ​ប៉ែតសិប​ឆ្នាំ គឺ​នៅ​ឆ្នាំ​ទី​បួន​ដែល​ព្រះបាទ​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​ខែ​ទី​ពីរ ព្រះបាទ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ទ្រង់​ចាប់​ផ្ដើម​ស្អាង នៅ​ថ្ងៃ​ទី​ពីរ​ខែទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​របស់​ទ្រង់។


ហើយ​ផ្លូវ​ចូល មាន​ទទឹងដប់​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​ប្រាំ​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​ប្រាំ​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​សែសិប​ហត្ថ និង​ទទឹងម្ភៃ​ហត្ថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម