ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​វាំង‌នន​អំពី​ក្រណាត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ដ មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ចេរូ‌ប៊ីន នៅ​លើ​ក្រណាត់​នោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​វាំង‌នន ទ្រង់​ធ្វើ​ដោយ​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ នឹង​ពណ៌​ក្រហម ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ត មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប នៅ​លើ​ក្រណាត់​នោះ​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 3:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្លាប​ចេរូ‌ប៊ីម​ទាំង​ពីរ​បាន​ត្រដាង​ទៅ អស់​ប្រវែង​ម្ភៃ​ហត្ថ ចេរូ‌ប៊ីម​ទាំង​ពីរ​នេះ​ឈរ​បែរ​មុខ​ប្រទល់​គ្នា។


រនាំង​មាត់​ទ្វារ​ទី‌លាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​ម្ភៃ​ហត្ថ កម្ពស់​ប្រាំ​ហត្ថ ស្មើ​នឹង​រនាំង​ទី‌លាន​ទាំង​អស់។


ពេល​ត្រូវ​រើ​ជំរំ អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន​ដែល​បិទ​បាំង យក​ទៅ​គ្រប់​លើ​ហិប​នៃ​សេចក្ដី‌សញ្ញា


នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា


តាម​ផ្លូវ​ដែល​ព្រះ‌អង្គបាន​បើក​ឲ្យ​យើង ជា​ផ្លូវ​ថ្មី ហើយ​រស់ ឆ្លង​កាត់​វាំងនន គឺ​ជា​រូប​សាច់​ព្រះ‌អង្គ


ខាង​ក្រោយ​វាំងនន​ទី​ពីរ គឺ​ជា​ផ្នែក​ទីពីរ​ហៅ​ថា ទី​បរិសុទ្ធ​បំផុត