ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 29:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌អង្គ​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលា‌ចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ និង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ធ្វើ​ឲ្យ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្ម‌សាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ព្រឺ‌ខ្លាច ហើយ​ប្រមាថ​មាក់‌ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលាចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ នឹង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ទ្រង់​ធ្វើ​ឲ្យ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្ម‌សាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ព្រឺ‌ខ្លាច ហើយ​ប្រមាថ​មាក់‌ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។

សូមមើលជំពូក



២ របា‌ក្សត្រ 29:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ដំណាក់​នេះ​នឹង​ក្លាយ​ទៅ​ជាគំនរ​បែក​បាក់ អស់​អ្នក​ណា​ដែល​ដើរ​កាត់​តាម​នោះ នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ហួស​ចិត្ត ដោយ​ពាក្យ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ?"


នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា "គឺ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ព្រះ‌អង្គ​បាន​នាំ​បុព្វ‌បុរស​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ"»។


ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទៅ​គោរព​ប្រតិ‌បត្តិ​បង្គោល​សក្ការៈ និង​អ្នក​តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ។


ពេល​នោះ ព្រះ‌វិញ្ញាណរបស់​ព្រះយាង​មក​សណ្ឋិត​លើ​សាការី ជា​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា លោក​ឈរ​នៅ​មុខ​បណ្ដា‌ជន​ពោល​ថា៖ «ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រំលង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ? ធ្វើ​យ៉ាង​នេះ អ្នក​រាល់​គ្នា​មិន​អាច​ចម្រុង​ចម្រើន​បាន​ទេ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ»។


អ្នក​រាល់​គ្នា​កុំ​ធ្វើ​ដូច​ជា​ពួក​ឪពុក និង​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​គេ​ឲ្យ​ត្រូវ​វិង‌ស៊ុង ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​នោះ​ឡើយ។


«ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សម្បើម​ណាស់ ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។


យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ។


គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្ដេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច‌បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​ជា​ទី​ផ្ដាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ


យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។


យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ


អ្នក​នឹង​ឃើញ​ការ​ប្រៀន‌ប្រដៅ ដែល​នាំ​ឲ្យ​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​ត្មះ‌តិះ‌ដៀល​អ្នក និង​តក់​ស្លុត ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ដោយ​កំហឹង​យ៉ាង​ឃោរ‌ឃៅ ហើយ​បន្ទោស​ខ្លាំងៗ (យើង​នេះ​គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ)។


យើង​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្ដី​ងឿង‌ឆ្ងល់។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។


នោះ​ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​សេចក្ដី​វេទនាយ៉ាង​ចំឡែកមក​លើ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក គឺជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​នៅ​ជាប់​ជា​យូរ និង​ជំងឺ​ធ្ងន់ៗ ហើយ​នៅ​ជាប់​ជា​យូរ។