ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។
២ របាក្សត្រ 29:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកគោប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅ សម្រាប់ជាតង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅលោកអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ព្រះរាជាបង្គាប់ក្រុមបូជាចារ្យ* ជាពូជពង្សរបស់លោកអើរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញបូជា នៅលើអាសនៈរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ នឹងពពែឈ្មោល៧ទៅផង សំរាប់ជាដង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ នឹងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា អាល់គីតាប គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅធ្វើជាគូរបានរំដោះបាបសម្រាប់រាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ស្តេចបង្គាប់ក្រុមអ៊ីមុាំ ជាពូជពង្សរបស់ហារូន ឲ្យយកសត្វទាំងនោះធ្វើគូរបាន នៅលើអាសនៈរបស់អុលឡោះតាអាឡា។ |
ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។
ព្រះបាទហេសេគាតើនឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅព្រះវិហារព្រះយេហូវ៉ា។
នៅគ្រានោះ ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ គឺពួកនិរទេសដែលវិលត្រឡប់មកវិញ គេនាំគ្នាថ្វាយតង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល ១២ ក្បាល សម្រាប់អ៊ីស្រាអែលទាំងអស់ ចៀមឈ្មោល ៩៦ ក្បាល កូនចៀម ៧៧ ក្បាល និងពពែឈ្មោល ១២ ក្បាល សម្រាប់ជាតង្វាយលោះបាប។ នេះសុទ្ធតែជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។
ក្នុងរវាងប្រាំពីរថ្ងៃនៃបុណ្យ លោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឥតខ្ចោះ រាល់ៗថ្ងៃគ្រប់ប្រាំពីរថ្ងៃនោះ ព្រមទាំងពពែឈ្មោលមួយរាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប។
រួចត្រូវយកពពែឈ្មោលពីរ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយដុត ពីក្រុមជំនុំកូនចៅអ៊ីស្រាអែល។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលពីរឲ្យទូលបង្គំផង»។
ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។