រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែលនៅទីរហោស្ថានដែរ។
២ របាក្សត្រ 24:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចចេញបង្គាប់ ហើយគេក៏ធ្វើហិបមួយដាក់នៅមាត់ទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះរាជាឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏ធ្វើហឹប១ដាក់នៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា អាល់គីតាប ពេលនោះស្តេចឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលដំណាក់របស់អុលឡោះតាអាឡា។ |
រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែលនៅទីរហោស្ថានដែរ។
ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។