ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
២ របាក្សត្រ 24:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេហូយ៉ាដាក៏រកបាននាងពីរនាក់ថ្វាយទ្រង់ជាភរិយា ហើយទ្រង់បង្កើតបានបុត្រាបុត្រីជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេហូយ៉ាដាក៏រកបាននាង២នាក់ថ្វាយទ្រង់ជាភរិយា ហើយទ្រង់បង្កើតបានបុត្រាបុត្រី។ អាល់គីតាប លោកយេហូយ៉ាដារកបានប្រពន្ធពីរនាក់មកជូនស្តេចយ៉ូអាស ហើយស្តេចបង្កើតបានបុត្រាបុត្រីជាច្រើន។ |
ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។
ប៉ុន្តែ យេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុមួយរយសាមសិបឆ្នាំ។
ព្រះបាទយ៉ូអាសបានប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា អស់មួយជីវិតរបស់សង្ឃយេហូយ៉ាដា។
ក្រោយមក ព្រះបាទយ៉ូអាសមានព្រះហឫទ័យចង់ជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ាឲ្យដូចដើមវិញ។