២ របាក្សត្រ 23:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
រួចលោកប្រមូលពួកមេទ័ព ពួកអ្នកធំ ពួកចៅហ្វាយលើបណ្ដាជន និងពួកអ្នកស្រុកទាំងអម្បាលម៉ានមក ហើយនាំស្តេចចុះពីព្រះវិហាររបស់ព្រះយេហូវ៉ា ដង្ហែចូលទៅក្នុងព្រះរាជដំណាក់តាមទ្វារខាងលើ លើកតម្កល់លើបល្ល័ង្ករាជ្យ។
សូមមើលជំពូក
បន្ទាប់មក លោកនាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចយាងព្រះរាជាឡើងគង់លើបល្ល័ង្ករាជ្យ។
សូមមើលជំពូក
រួចមក លោកប្រមូលពួកមេទ័ព ពួកអ្នកធំ ពួកចៅហ្វាយលើបណ្តាជន នឹងពួកអ្នកស្រុកទាំងអំបាលម៉ានមក ហើយនាំស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ដង្ហែចូលទៅក្នុងព្រះរាជដំណាក់តាមទ្វារខាងលើ លើកដំកល់លើបល្ល័ង្ករាជ្យ
សូមមើលជំពូក
បន្ទាប់មកគាត់នាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែស្តេចពីដំណាក់របស់អុលឡោះតាអាឡា ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចអញ្ជើញស្តេចអង្គុយនៅលើបល្ល័ង្ករាជ្យ។
សូមមើលជំពូក