ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​មើល៍ ព្រះ‌យេហូវ៉ា​នឹង​វាយ​ប្រជា‌រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​ទ្រង់​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ប្រជា‌រាស្ត្រ ព្រម​ទាំង​បុត្រា មហេសី និង​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ករុណា ដោយ​គ្រោះ​កាច​ដ៏​សាហាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ នឹង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះអុលឡោះ‌តាអាឡា​នឹង​ប្រហារ​ប្រជា‌រាស្ត្រ ព្រម​ទាំង​កូន ភរិយា និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក ដោយ​គ្រោះ​កាច​ដ៏​សាហាវ។

សូមមើលជំពូក



២ របា‌ក្សត្រ 21:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​ព្រះបាទ​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង


រីឯ​ព្រះករុណា​វិញ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទម្ងន់ ឈឺ​រាល់​ថ្ងៃ រហូត​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ»។


មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង


អេប្រាអិម​រង​នូវ​ការ​សង្កត់‌សង្កិន ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍។


បើ​អ្នក​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​យើង ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​យើង​នឹង​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​វេទនា​ប្រាំពីរ​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​អ្នក។


ដ្បិត​អ្នក​រាល់​គ្នា​បាន​កាន់​តាម​បញ្ញត្តិ​ច្បាប់​របស់​ស្តេច​អំរី និង​អស់​ទាំង​អំពើ​របស់​រាជវង្ស​ស្ដេច​អ័ហាប់ ហើយ​អ្នក​រាល់​គ្នា​បាន​ដើរ​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខូច‌បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ត្រឡប់​ជា​ទី​ដែល​គេ​មើល​ងាយ អ្នក​នឹង​ត្រូវ​រង​ពាក្យ​ត្មះ‌តិះ‌ដៀល នៃ​ប្រជា‌រាស្ត្រ​របស់​យើង។