ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។
២ របាក្សត្រ 20:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហូសាផាតសោយរាជ្យនៅស្រុកយូដា ពេលទ្រង់ឡើងសោយរាជ្យនោះ មានព្រះជន្មសាមសិបប្រាំឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំឆ្នាំ មាតាព្រះនាមថា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលទ្រង់មានជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូសាផាតទ្រង់បានសោយរាជ្យ នៅស្រុកយូដា កាលទ្រង់ចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី អាល់គីតាប ស្តេចយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលស្តេចមានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ |
ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។