២ របាក្សត្រ 20:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទយេហូសាផាតក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតក្រាបចុះ ឱនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាឱនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូសាផាតទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ អាល់គីតាប ស្តេចយ៉ូសាផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹមក៏នាំគ្នាអោនកាយ ក្រាបថ្វាយបង្គំអុលឡោះតាអាឡាដែរ។ |
ឯពួកលេវី ខាងពួកកូនចៅកេហាត់ និងពួកកូនចៅកូរេ គេឈរសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដោយសំឡេងយ៉ាងខ្លាំងក្រៃលែង។
កាលបានថ្វាយតង្វាយដុតរួចជាស្រេច នោះស្តេច និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
ពេលពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញ ក្នុងកាលដែលភ្លើងធ្លាក់មក និងសិរីល្អនៃព្រះនៅលើព្រះវិហារ នោះគេក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។
លោកអែសរ៉ាលើកតម្កើងព្រះយេហូវ៉ា ជាព្រះដ៏ធំ ហើយប្រជាជនក៏ឆ្លើយ "អាម៉ែន អាម៉ែន" ទាំងប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះមុខដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា។
នោះលោកយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
៙ ចូលមក ចូរយើងឱនកាយ ថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដែលបង្កើតយើងមក!
បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។