បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
២ របាក្សត្រ 18:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចអ៊ីស្រាអែល និងព្រះបាទយេហូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត អាល់គីតាប ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា នាំគ្នាឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ |
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
មីកាយ៉ាទូលថា៖ «បើសិនណាជាទ្រង់ដែលយាងមកវិញដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ រួចគាត់ថែមពាក្យនេះថា៖ «ប្រជាជនទាំងឡាយអើយ ចូរស្តាប់ចុះ»។
ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅព្រះបាទយេហូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែសូមព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទូលបង្គំវិញ»។ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ។