ប៉ុន្តែ ស្តេចមានរាជឱង្ការថា៖ «តើប៉ុន្មានដងហើយ ដែលយើងឲ្យអ្នកស្បថថា អ្នកត្រូវតែនិយាយការពិតប្រាប់យើង ក្នុងព្រះនាមព្រះយេហូវ៉ា?»
២ របាក្សត្រ 18:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្ដេចមានរាជឱង្ការថា៖ «យើងបានប្រាប់ឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចទ្រង់មានបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យបាននិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា អាល់គីតាប ប៉ុន្តែ ស្តេចមានប្រសាសន៍មកគាត់វិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើងក្នុងនាមអុលឡោះតាអាឡា?»។ |
ប៉ុន្តែ ស្តេចមានរាជឱង្ការថា៖ «តើប៉ុន្មានដងហើយ ដែលយើងឲ្យអ្នកស្បថថា អ្នកត្រូវតែនិយាយការពិតប្រាប់យើង ក្នុងព្រះនាមព្រះយេហូវ៉ា?»
ពេលបានចូលទៅគាល់ស្តេចហើយ ទ្រង់មានរាជឱង្ការសួរថា៖ «មីកាយ៉ាអើយ តើយើងត្រូវទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់?» គាត់ទូលឡកថា៖ «សូមយាងទៅ ហើយមានជ័យជម្នះចុះ ដ្បិតព្រះនឹងប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តនៃព្រះករុណាហើយ»។
ពេលនោះ មីកាយ៉ាទូលឆ្លើយថា៖ «ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយ សុខសាន្តចុះ!"»។
ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។
ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គនៅចំពោះព្រះថា សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំឡើយ»។
ពេលនោះ មានសាសន៍យូដាខ្លះជាគ្រូមន្តអាគម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ បានព្យាយាមប្រើព្រះនាមព្រះអម្ចាស់យេស៊ូវ ទៅលើមនុស្សដែលមានវិញ្ញាណអាក្រក់ចូលថា៖ «យើងបញ្ជាឯង ដោយព្រះយេស៊ូវ ដែលលោកប៉ុលប្រកាស»។
នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្ដីវេទនាណាស់ ដ្បិតសូលបានឲ្យគេស្បថថា៖ «អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាយើងបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្ដាសា» ហេតុនោះបានជាក្នុងពួកគេ គ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ។