ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
២ របាក្សត្រ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានកោះហៅពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាឡូម៉ូនក៏មានបន្ទូលនឹងបណ្តាពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ អាល់គីតាប ស្តេចស៊ូឡៃម៉ានកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រអែលទាំងអស់ និងមេក្រុមគ្រួសារ។ |
ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
ស្ដេចមានរាជឱង្ការទៅគេថា៖ «អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកកន្លែងដែលយើងបានរៀបចំ
ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។
ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះព្រះបាទដាវីឌ និងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកសង្ឃ និងពួកលេវី ដូចជាកូនចៅលោកអើរ៉ុនជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ និងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។
រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗយ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ដប់ប្រាំមួយនាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មានប្រាំបីនាក់តាមវង្សារបស់ឪពុកគេ។
នេះជាបញ្ជីរាយនាមពួកអ៊ីស្រាអែល ពួកមេលើវង្សឪពុកគេ ពួកមេទ័ពធំតូច និងពួកនាយដែលបម្រើស្តេច តាមវេនរបស់គេចេញចូលរាល់ខែ នៅពេញក្នុងឆ្នាំ វេននិមួយៗមានពីរម៉ឺនបួនពាន់នាក់។
គ្រានោះ ព្រះបាទដាវីឌប្រមូលពួកអ្នកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជ្យទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម
ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «សាឡូម៉ូន ជាបុត្ររបស់យើងនេះ គឺជាបុត្រមួយដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារ នេះមិនមែនសម្រាប់មនុស្ស គឺសម្រាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ
រួចទ្រង់ និងក្រុមជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានធ្វើនៅទីរហោស្ថាន ស្ថិតនៅទីនោះ។
ព្រះបាទហេសេគាតើនឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅព្រះវិហារព្រះយេហូវ៉ា។
ដ្បិតស្តេច និងពួកអ្នកជាប្រធាន ហើយក្រុមជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសម្រេចនឹងធ្វើបុណ្យរំលងនៅខែទីពីរ