ពេលនោះ យើងនឹងនឹកចាំពីសេចក្ដីសញ្ញារបស់យើង ដែលបានតាំងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងប៉ុន្មានដែលមានជីវិត ហើយទឹកនឹងមិនជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ។
២ ពេត្រុស 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយថា ដោយសារទឹក ពិភពលោកនៅជំនាន់នោះត្រូវជន់លិច ហើយវិនាសទៅ។ ព្រះគម្ពីរខ្មែរសាកល ដោយព្រះបន្ទូល និងទឹកនេះឯង ពិភពលោកនាសម័យនោះបានវិនាស ដោយត្រូវទឹកជន់លិច; Khmer Christian Bible បន្ទាប់មក ពិភពលោកត្រូវទឹកនោះជន់លិចបំផ្លាញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកលោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ អាល់គីតាប បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ |
ពេលនោះ យើងនឹងនឹកចាំពីសេចក្ដីសញ្ញារបស់យើង ដែលបានតាំងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងប៉ុន្មានដែលមានជីវិត ហើយទឹកនឹងមិនជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ។
ប្រសិនបើព្រះអង្គទប់ទឹក នោះទាំងអស់ក៏រីងស្ងួតទៅ ប្រសិនបើព្រះអង្គបើក នោះក៏លិចលង់ផែនដីអស់។
ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក ជប់លៀង រៀបការប្តីប្រពន្ធ មកទល់នឹងថ្ងៃលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកជំនន់ក៏មកលិចបំផ្លាញគេគ្រប់គ្នាអស់ទៅ ។
ហើយបើព្រះអង្គមិនបានប្រណីដល់ពិភពលោកពីបុរាណ គឺបានសង្គ្រោះលោកណូអេ ជាអ្នកប្រកាសពីសេចក្ដីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត កាលព្រះអង្គធ្វើឲ្យទឹកជន់លិចពិភពលោករបស់មនុស្សទមិឡល្មើស