លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា៖ «កេហាស៊ីអើយ ឯងមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំប្របាទមិនបានទៅឯណាទេ»។
២ ពង្សាវតារក្សត្រ 8:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចេញពីអេលីសេ ត្រឡប់ទៅជួបព្រះបាទបេន-ហាដាដ ជាចៅហ្វាយវិញ។ ស្ដេចសួរគាត់ថា៖ «តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច?» រួចលោកទូលទ្រង់ថា៖ «លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាយ៉ាងពិតប្រាកដ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាសែលចាកចេញពីលោកអេលីសេ វិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ។ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកអេលីសេមានប្រសាសន៍ដូចម្ដេច»។ លោកហាសែលឆ្លើយថា៖ «លោកប្រាប់ទូលបង្គំថា ព្រះករុណានឹងជាសះស្បើយពិតមែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត អាល់គីតាប លោកហាសែលចាកចេញពីអេលីយ៉ាសាក់ វិលត្រឡប់ទៅរកចៅហ្វាយរបស់ខ្លួនវិញ។ ស្តេចសួរថា៖ «តើអេលីយ៉ាសាក់មានប្រសាសន៍ដូចម្តេច»។ លោកហាសែលឆ្លើយថា៖ «គាត់ប្រាប់ខ្ញុំថា ស្តេចនឹងបានជាសះស្បើយពិតមែន»។ |
លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា៖ «កេហាស៊ីអើយ ឯងមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំប្របាទមិនបានទៅឯណាទេ»។
អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។
ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រស្តេចឲ្យទ្រង់សុគតទៅ រួចហាសែលបានឡើងសោយរាជ្យជំនួសទ្រង់។