ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។
២ ពង្សាវតារក្សត្រ 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯនៅមាត់ទ្វារក្រុងនោះ មានមនុស្សឃ្លង់ បួននាក់ គេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីយើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅមាត់ទ្វារទីក្រុង នោះមានមនុស្សឃ្លង់៤នាក់ គេនិយាយគ្នាទៅវិញទៅមកថា យើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី អាល់គីតាប នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្តេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្តីស្លាប់នៅទីនេះ? |
ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។
ប្រសិនបើយើងសម្រេចថា ចូលទៅក្នុងទីក្រុង ក្នុងទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ គង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់ តែបើគេសម្លាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា»។
ពេលនោះ ស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើអ្នកសំណព្វរបស់ព្រះថា៖ «ចូរប្រាប់យើងពីការធំៗទាំងប៉ុន្មានដែលអេលីសេបានធ្វើ»។
តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងប្រជារាស្ត្ររបស់ព្រះអង្គផង ដោយដាវ អំណត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបម្រើដល់ស្តេចបាប៊ីឡូនដូច្នេះ។
ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ? ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុង ទាំងប៉ុន្មានដែលមានកំផែង ហើយភាំងនៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះអង្គ។
កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «ប្រសិនបើឪពុកនាងស្តោះទឹកមាត់ដាក់មុខនាង តើនាងមិនត្រូវរងសេចក្ដីខ្មាសអស់រយៈពេលប្រាំពីរថ្ងៃទេឬ? ដូច្នេះ ចូរបង្ខាំងនាងឲ្យនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃទៅ បន្ទាប់មក សឹមនាំនាងមកវិញ»។