តើទូលបង្គំទៅរកសាច់ឯណាមកឲ្យមនុស្សទាំងអស់នេះបរិភោគបាន? ដ្បិតគេមកយំដាក់ទូលបង្គំថា "ចូរឲ្យសាច់មកយើងបរិភោគផង"។
២ ពង្សាវតារក្សត្រ 4:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកបម្រើរបស់លោកសួរថា៖ «តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ នៅមុខមនុស្សមួយរយនាក់បរិភោគបាន?» លោកបង្គាប់ថា៖ «ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "គេនឹងបរិភោគឆ្អែត ហើយនៅមានសល់ផង"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកបម្រើរបស់លោកឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រាន់ឬ?»។ លោកមានប្រសាសន៍ថា៖ «ចូរយកចែកឲ្យពួកគេបរិភោគចុះ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា “ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកបំរើលោកសួរថា តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ ឲ្យមនុស្ស១០០នាក់បរិភោគបាន តែលោកបង្គាប់ថា ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា គេនឹងបរិភោគឆ្អែត ហើយនឹងនៅមានសល់ផង អាល់គីតាប ប៉ុន្តែ អ្នកបម្រើរបស់គាត់ឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះ ចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រាន់ឬ?»។ គាត់មានប្រសាសន៍ថា៖ «ចូរយកចែកឲ្យពួកគេបរិភោគចុះ ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា “ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង”»។ |
តើទូលបង្គំទៅរកសាច់ឯណាមកឲ្យមនុស្សទាំងអស់នេះបរិភោគបាន? ដ្បិតគេមកយំដាក់ទូលបង្គំថា "ចូរឲ្យសាច់មកយើងបរិភោគផង"។
ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «តើព្រះយេហូវ៉ាគ្មានអំណាច នឹងធ្វើការដូច្នេះបានឬ? ឥឡូវនេះ អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយនេះកើតឡើងពិត ឬមិនពិត»។
គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។
ពួកគេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។
«ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ប្រាំពីរកន្ត្រក»។
ពួកសិស្សទូលឆ្លើយថា៖ «នៅទីរហោស្ថានដូច្នេះ តើអ្នកណាអាចរកនំបុ័ងឲ្យមនុស្សទាំងនេះបរិភោគបាន?»
តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។
«នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?»