បន្ទាប់មក លោកចេញទៅចាក់អំបិលនោះទៅក្នុងរន្ធទឹក ដោយពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងបានកែទឹកនេះឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ"»។
២ ពង្សាវតារក្សត្រ 4:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់ថា៖ «ដូច្នេះ ចូរយកម្សៅមក» រួចលោកបានចាក់ម្សៅនោះក្នុងឆ្នាំង ហើយប្រាប់ថា៖ «ចូរដួសចែកឲ្យគេបរិភោគទៅ» គ្មានជាតិពុលនៅក្នុងបបរទៀតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេប្រាប់គេឲ្យយកម្សៅមកជូនលោក លោកបង់ម្សៅនោះទៅក្នុងថ្លាង ហើយមានប្រសាសន៍ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកប្រាប់ថា ដូច្នេះ ចូរយកម្សៅមកចុះ រួចលោកក៏ចាក់ទៅក្នុងថ្លាង ហើយប្រាប់ថា ចូរដួសចែកឲ្យគេបរិភោគទៅ នោះក៏គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។ អាល់គីតាប អេលីយ៉ាសាក់ប្រាប់គេឲ្យយកម្សៅមកជូនគាត់ គាត់បង់ម្សៅនោះទៅក្នុងថ្លាង ហើយប្រាប់ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។ |
បន្ទាប់មក លោកចេញទៅចាក់អំបិលនោះទៅក្នុងរន្ធទឹក ដោយពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងបានកែទឹកនេះឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ"»។
អេលីសេបានចាត់អ្នកបម្រើម្នាក់ ឲ្យទៅជម្រាបថា៖ «សូមលោកទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»។
អ្នកសំណព្វរបស់ព្រះសួរថា៖ «តើធ្លាក់ត្រង់ណា?» អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក។
លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាក៏បង្ហាញឲ្យលោកឃើញឈើមួយកំណាត់ លោកបោះឈើនោះទៅក្នុងទឹក ហើយទឹកក៏ត្រឡប់ទៅជាសាបវិញ។ នៅទីនោះ ព្រះយេហូវ៉ាបានធ្វើច្បាប់ និងបញ្ញត្តិសម្រាប់គេ ហើយព្រះអង្គក៏ល្បងលគេដែរ។
ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ
ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។