ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 25:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កេដា‌លា​ក៏​ស្បថ​នឹង​គេ ដោយ​ពាក្យ​ថា៖ «កុំ​ខ្លាច ដោយ​ព្រោះ​ពួក​អ្នក​ដែល​ចុះ​ចូល​ខាង​ពួក​ខាល់ដេ​ឡើយ ចូរ​នៅ​ក្នុង​ស្រុក ហើយ​ចុះ​ចូល​ចំពោះ​ស្តេច​បាប៊ី‌ឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​កេដា‌លា​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក​ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់ដេ​ធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កេដាលា​ក៏​ស្បថ​នឹង​គេ ហើយ​នឹង​ពួក​គេ​ទាំង​ប៉ុន្មាន ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច ដោយ​ព្រោះ​ពួក​អ្នក​ដែល​ចុះ​ចូល​ខាង​ពួក​ខាល់ដេ​ឡើយ ចូរ​នៅ​ក្នុង​ស្រុក ហើយ​ចុះ​ចូល​ចំពោះ​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ

សូមមើលជំពូក

អាល់គីតាប

លោក​កេដា‌លា​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់‌ដេ​ធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ស្តេច​ក្រុង​បាប៊ី‌ឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 25:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាង​ទូល​ថា៖ «សូម​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក នឹង​ឈាម​មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​មួយ​សរ‌សៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ»។


រួច​ស្ដេច​មាន​រាជ‌ឱង្ការ​ស្បថ​នឹង​ស៊ីម៉ាយ​ថា៖ «ឯង​មិន​ត្រូវ​ស្លាប់​ទេ»។


រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ី‌ឡូន​បាន​តាំង​កេដា‌លា​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​ដូច្នោះ នោះ​គេ​ក៏​មក​ឯ​កេដា‌លា​នៅ​ក្រុង​មីស‌ប៉ា គឺ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថា‌នា​មួយ យ៉ូ‌ហា‌ណាន​ជា​កូន​ការា​មួយ សេរ៉ា‌យ៉ា​ជា​កូន​ថានហ៊ូ‌មែត ជា​អ្នក​ស្រុក​នថូផា​មួយ និង​យ្អាសា‌នា ជា​កូន​របស់​អ្នក​ស្រុក​ម៉ាកាធី​មួយ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង។


ប៉ុន្តែ ដល់​ខែ​ទីប្រាំពីរ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថា‌នា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​ដប់​នាក់​មក​ជា‌មួយ ប្រហារ​ជីវិត​កេដា‌លា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា‌មួយ​លោក នៅ​ក្រុង​មីស‌ប៉ា​ផង


ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ពួក​បុត្រី​របស់​ស្តេច និង​បណ្ដា​មនុស្ស​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​ទុក​ឲ្យ​នៅ​ជា‌មួយ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ព្រម​ទាំង​ហោរា​យេរេមា និង​បារូក ជា​កូន​នេរីយ៉ា