បន្ទាប់មក លោកចេញទៅចាក់អំបិលនោះទៅក្នុងរន្ធទឹក ដោយពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងបានកែទឹកនេះឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ"»។
២ ពង្សាវតារក្សត្រ 2:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទឹកនោះក៏បានប្រែជាល្អ ដរាបដល់សព្វថ្ងៃនេះ ដូចជាពាក្យដែលអេលីសេបានពោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកក៏ល្អរហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលលោកអេលីសេបានថ្លែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទឹកនោះក៏បានប្រែជាល្អ ដរាបដល់សព្វថ្ងៃនេះ ដូចជាពាក្យដែលអេលីសេបានពោល។ អាល់គីតាប ទឹកក៏ល្អរហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលអេលីយ៉ាសាក់បានថ្លែង។ |
បន្ទាប់មក លោកចេញទៅចាក់អំបិលនោះទៅក្នុងរន្ធទឹក ដោយពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងបានកែទឹកនេះឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ"»។
លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។