រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
២ ពង្សាវតារក្សត្រ 15:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកិច្ចការផ្សេងទៀតដែលមណាហិមធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទមណាហិម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីមណាហិម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ អាល់គីតាប រីឯកិច្ចការផ្សេងៗរបស់ស្តេចមណាហិម និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ |
រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
រីឯកិច្ចការផ្សេងៗទៀត ដែលព្រះបាទអ័ហាស៊ីយ៉ាបានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
មណាហិមទារប្រាក់នោះពីពួកអ៊ីស្រាអែលវិញ គឺពីពួកអ្នកមាន ក្នុងម្នាក់ៗហាសិបសេកែល សម្រាប់ថ្វាយដល់ស្តេចស្រុកអាសស៊ើរ។ ដូច្នេះ ស្តេចអាសស៊ើរក៏ចេញទៅវិញ មិនបាននៅជាប់ក្នុងស្រុកនោះទេ។
មណាហិមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ រួចពេកាហ៊ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ប្រសិនបើគេធ្វើបាបនឹងព្រះអង្គ ដ្បិតគ្មានមនុស្សណាម្នាក់ដែលមិនធ្វើបាបឡើយ ហើយព្រះអង្គមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យគេនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្ដី