ព្រះបាទសាឡូម៉ូនធ្វើនាវាជាច្រើននៅត្រង់អេស៊ាន-គេប៊ើរ នៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម
២ ពង្សាវតារក្សត្រ 14:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះបាទអ័សារា នេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយពីព្រះបាទអ័ម៉ាស៊ីយ៉ា បានផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមកស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ។ អាល់គីតាប ក្រោយពេលស្តេចអម៉ាស៊ីយ៉ាស្លាប់ ស្តេចអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។ |
ព្រះបាទសាឡូម៉ូនធ្វើនាវាជាច្រើននៅត្រង់អេស៊ាន-គេប៊ើរ នៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម
ប្រជាជនទាំងឡាយ គេក៏លើកអ័សារា ដែលមានព្រះជន្មដប់ប្រាំមួយ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតា។
នៅឆ្នាំទីដប់ប្រាំក្នុងរាជ្យព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្រាព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែលក៏ឡើងសោយរាជ្យនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។
នៅគ្រាស្តេចសាសន៍អេដុម បានដណ្ដើមយកក្រុងអេឡាតទៅឲ្យសាសន៍អេដុម ហើយបណ្តេញពួកសាសន៍យូដាចេញពីក្រុងអេឡាត នោះពួកអេដុមបានចូលមកតាំងទីលំនៅក្នុងក្រុងនោះ ដរាបដល់សព្វថ្ងៃ។
ព្រះបាទអូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលបិតាបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់
បន្ទាប់មក ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត នៅមាត់សមុទ្រ ក្នុងស្រុកអេដុម។
ដូច្នេះ ពួកយើងបានដើរបង្ហួសពីកូនចៅអេសាវ ជាបងប្អូនរបស់យើង ដែលនៅស្រុកសៀរ វាងឆ្ងាយពីផ្លូវអារ៉ាបា ពីអេឡាត និងអេស៊ាន-គេប៊ើ រួចបែរទៅតាមផ្លូវទីរហោស្ថានស្រុកម៉ូអាប់វិញ។