បន្ទាប់មក គេចាត់មនុស្សឲ្យទៅទូលយេសិបិល ជម្រាបថា៖ «បានគប់ដុំថ្មសម្លាប់ណាបោតហើយ»។
២ ពង្សាវតារក្សត្រ 10:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានម្នាក់នាំដំណឹងមកជម្រាបលោកថា៖ «គេយកព្រះសិររបស់ពួកបុត្រាស្ដេចមកហើយ» លោកបង្គាប់ថា៖ «ចូរដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់កូនស្ដេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានម្នាក់នាំដំណឹងមកជំរាបលោកថា គេយកព្រះសិរនៃពួកបុត្រាស្តេចមកហើយ លោកបង្គាប់ថា ចូរដាក់ជា២គំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ អាល់គីតាប អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់បុត្រស្តេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។ |
បន្ទាប់មក គេចាត់មនុស្សឲ្យទៅទូលយេសិបិល ជម្រាបថា៖ «បានគប់ដុំថ្មសម្លាប់ណាបោតហើយ»។
ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្ដេចទាំងចិតសិបអង្គសម្លាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅលោក នៅត្រង់យេសរាល។
លុះព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍ទៅបណ្ដាជនទាំងឡាយថា៖ «អ្នករាល់គ្នាសុចរិតទេ គឺខ្ញុំទេដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសម្លាប់ផង តែអ្នកណាបានសម្លាប់អ្នកទាំងនេះ?
មិនត្រូវទុកសាកសពឲ្យជាប់នៅលើឈើពេញមួយយប់ឡើយ គឺត្រូវយកសពអ្នកនោះទៅកប់នៅថ្ងៃដដែលនោះកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរកលើឈើ ជាអ្នកដែលព្រះដាក់បណ្ដាសា។ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ត្រូវស្មោកគ្រោកឡើយ»។