Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​លោក​ថា គេ​យក​ព្រះ‌សិរ​នៃ​ពួក​បុត្រា​ស្តេច​មក​ហើយ លោក​បង្គាប់​ថា ចូរ​ដាក់​ជា​២​គំនរ នៅ​ត្រង់​មាត់​ទ្វារ​កំផែង​រហូត​ដល់​ព្រឹក​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ជម្រាប​លោក​ថា៖ «គេ​យក​ព្រះ‌សិរ​របស់​ពួក​បុត្រា​ស្ដេច​មក​ហើយ» លោក​បង្គាប់​ថា៖ «ចូរ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​កំផែង​រហូត​ដល់​ព្រឹក​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​បុត្រ​ស្តេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ហើយ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​យេសិ‌បិល ឲ្យ​ជ្រាប​ថា បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ


ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្តេច​ទាំង​៧០​អង្គ​សំឡាប់​ទៅ ដាក់​ព្រះ‌សិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​ឯ​លោក នៅ​ត្រង់​យេស‌រាល


លុះ​ដល់​ព្រឹក​ឡើង លោក​ក៏​ចេញ​ទៅ​ឈរ មាន​ប្រសាសន៍​នឹង​បណ្តាជន​ទាំង‌ឡាយ​ថា អ្នក​រាល់​គ្នា​សុចរិត​ទេ មើល គឺ​ខ្ញុំ​ហើយ​ដែល​បាន​បះ‌បោរ​នឹង​ចៅហ្វាយ​របស់​ខ្ញុំ ព្រម​ទាំង​សំឡាប់​ផង តែ​អ្នក​ណា​បាន​សំឡាប់​អ្នក​ទាំង​នេះ


អ្នក​នោះ​ក៏​ទៅ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក ដាក់​លើ​ថាស​មក​ជូន​នាង នាង​ក៏​ថ្វាយ​ដល់​មាតា


នោះ​មិន​ត្រូវ​ឲ្យ​ខ្មោច​គេ​ជាប់​នៅ​លើ​ឈើ រហូត​ដល់​ភ្លឺ​ឡើយ ត្រូវ​ឲ្យ​កប់​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​ជា​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរ នោះ​ជា​អ្នក​ដែល​ត្រូវ​ព្រះ​ដាក់​បណ្តាសា​ហើយ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ទុក​ជា​មរដក បាន​ត្រូវ​ស្មោក‌គ្រោក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម