តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ ប្រសិនបើរោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត នោះនឹងបានស្អាត។
២ កូរិនថូស 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានអង្វរដល់ព្រះអម្ចាស់បីដង ដើម្បីឲ្យបន្លានេះថយចេញពីខ្ញុំ ព្រះគម្ពីរខ្មែរសាកល ចំពោះការនេះ ខ្ញុំបានទូលអង្វរព្រះអម្ចាស់បីដង ឲ្យបន្លានោះថយចេញពីខ្ញុំ Khmer Christian Bible ចំពោះសេចក្ដីនេះ ខ្ញុំបានសូមអង្វរព្រះអម្ចាស់បីដងមកហើយ ដើម្បីដកវាចេញពីខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមព្រះអង្គមេត្តាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ អាល់គីតាប ខ្ញុំបានអង្វរអ៊ីសាជាអម្ចាស់ចំនួនបីដង សូមគាត់មេត្ដាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។ |
តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ ប្រសិនបើរោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត នោះនឹងបានស្អាត។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។
កាលព្រះអង្គគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យព្រះអង្គរួចពីស្លាប់ ហើយដោយព្រោះព្រះអង្គកោតខ្លាច ព្រះក៏ស្ដាប់ពាក្យព្រះអង្គ។
«យើងស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមយើងហើយ ក៏មិនបានធ្វើតាមបង្គាប់របស់យើងសោះ» នោះលោកសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញមួយយប់។